ចំណុច ៤យ៉ាងធ្វើឲ្យស្ត្រីឆាប់ចាស់

1210-sleep-health_vg
    ទាំងបុរស និងស្រ្តីទាំងអស់មិនចង់ចាស់មុនអាយុទេ តែពេល​គាត់​មិនបានដឹងកត្តាទាំងឡាយ ដែលអាចធ្វើឲ្យពួកគាត់ចាស់ គឺជាកតាលីករ​នាំឲ្យពួកគាត់ចាស់មុនអាយុឆាប់បំផុត។ យ៉ាងនេះហើយ ទើបខ្មែរ​ហ្សូម​ស្រាវជ្រាវរកឲ្យឃើញប្រភពនាំឲ្យចាស់មុនអាយុ ជម្រាបប្រិយមិត្ត។ ខាងក្រោមនេះជាកត្តាទាំងអស់នោះ៖
១. ចៀសវាងការដេកដំអក់យូរ។ បច្ចុប្បន្ននេះគេតែងសង្កេត ឃើញថា ស្រ្តីជាច្រើនចូលចិត្តដេកដំអក់យូរ បើទោះបីជាភ្ញាក់ពីដំណេកហើយក្តី ជាពិសេសនៅថ្ងៃបុណ្យទាន ឬថ្ងៃឈប់សម្រាកពីការងារតែម្តង។ តាមពិតទៅដំណេក
និងការដេកដំអក់យូរដែលអូសបន្លាយពេលវេលាច្រើននោះ អាចបង្កឲ្យអវយវៈស្ពឹកស្រពន់ អារម្មណ៍ស្មុគស្មាញ អស់កម្លាំងល្ហិតល្ហៃ និងធ្វើឲ្យទម្លាប់នៃជីវភាពរស់នៅប្រចាំថ្ងៃ ច្របូកច្របល់ ព្រមទាំងអាចធ្វើឲ្យ សរីរៈខ្លះនៅក្នុងរាង កាយរង្វេងវង្វាន់។
២. ចៀសវាងពេលភ្ញាក់ពីដេកភ្លាមបត់ជើងតូចភ្លាម។ នៅពេលព្រឹកព្រលឹមក្រោយពេលភ្ញាក់ពីដំណេកជឿជាក់ថា ប្លោកនោមពោរពេញទៅដោយទឹកនោម និងមានអារម្មណ៍ថា ត្រូវតែបង្ខំចិត្តបញ្ចេញចោលភ្លាមៗជាក់ជាមិនខាន ប៉ុន្តែអ្នកមិនត្រូវបញ្ចេញចោលភ្លាមៗឡើយ ពីព្រោះនៅពេលប្លោកនោមបញ្ចេញទឹមនោមចោលអស់ភ្លាមៗអាចបង្ក
ឲ្យមានអាការឈឺក្បាលវិលមុខជាក់ជាមិនខាន។
health_1
៣. ចៀសវាងពេលភ្ញាក់ពីដេកភ្លាមហាត់ប្រាណ ឬលេងកីឡាខ្លាំងក្លាភ្លាម។ ស្រ្តីជាច្រើនក្រោយពេលក្រោកពីដំណេក ពេលព្រលឹមភ្លាមមានទម្លាប់ហាត់ប្រាណ ឬលេងកីឡាដោយសមស្រប។ នេះជាប្រការល្អប្រពៃណាស់ ព្រោះអាច ផ្តល់ផលប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកដាក់នោះ គឺក្រោយពីក្រោកពីដំណេកភ្លាមមិន ត្រូវហាត់ប្រាណ ឬ លេងកីឡាភ្លាមៗឡើយ ត្រូវសម្រាកបន្តិចសិន ដើម្បីឲ្យចរន្តឈាមនៅក្នុងខ្លួនរត់បានស្រួល ទើប មិនប៉ះពាល់ដល់សុខភាព។ ម្យ៉ាងទៀតប្រសិនបើក្រោកពីដេកភ្លាមហើយពុំទាន់បានត្រៀមខ្លួននោះ ក៏ស្រាប់តែហក់ ចូលក្នុងទីលានហាត់ ឬ លេងកីឡាយ៉ាងខ្លាំងក្លាភ្លាម គឺងាយបង្កឲ្យមានគ្រោះថ្នាក់ដល់បេះដូង និងសរសៃឈាមបេះដូង។
do-execise
៤. ចៀសវាងការមិនស្រស់ស្រូបអាហារពេលព្រឹក។ តាមរយៈអ្នកឯកទេសខាងផ្នែកបំប៉នជីវជាតិបានវិភាគថា អាហារ ពេលព្រឹក គឺជាអាហារមួយដ៏សំខាន់ពេញមួយថ្ងៃតែម្តង ពីព្រោះរាងកាយក្រោយពីឆ្លងកាត់ការដេកពេញមួយយប់
និង បានសម្រាករួចមក គឺបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកបកិច្ចការងារ ឬ រៀនសូត្រពេញមួយថ្ងៃហើយទាំង អស់នេះចាំបាច់ត្រូវការស្រូបយកជីវជាតិយ៉ាងបរិបូណ៌ ដើម្បីទប់ទល់នឹងការបាត់បង់ជារៀងរាល់ថ្ងៃ ៕
71338b0292cf7470_eat-with-your-eyes.xxxlarge_1

No comments:

Post a Comment