វិធីព្យាបាល​ស្បែក​ស្ងួត​បែប​ងាយៗ​ដោយ​ខ្លួន​ឯង

ស្បែក​ស្ងួត​នៅ​លើ​ដង​ខ្លួន​និង​ផ្ទៃ​មុខ​ គឺ​ជា​កង្វល់​មួយ​ដែល​អ្នក​គួរ​តែ​យកចិត្តទុកដាក់នៅក្នុងការព្យាបាល។ ស្បែក​​ស្ងួតអាច​ធ្វើអោយ​បែក​ស្រ​កាគ្មា​ន​ភាព​ទន់រ​លោង​ស្អាត​និង​ពេល​ខ្លះ ​ទទួល​រងនូវ​ការ​ឈឺ​ចុក​ចាប់​ថែម​ទៀត​ផង។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ត្រ​បែប​ងាយៗ​នៅក្នុ​ង​ការ​កែ​ខៃ​បញ្ហា​ស្បែក ​ស្ងួត៖ 
១. នៅ​ពេល​ដែល​អ្នក​ចេញ​ទៅ​ក្រៅ​អ្នក​គួរ​តែ​លាប​ឡេ​ថែ​រក្សា​ស្បែក ព្រោះ​​​​ថាកំ​​ដៅ​ថ្ងៃ​​អាច​
ធ្វើ​អោយ​ស្បែក​របស់​អ្ន​ក​ស្ងួត និងបែកស្រកា។ ដើម្បីការ​ពារស្បែក​ពីការបំ​ផ្លាញ​អ្នកគួរ​តែជ្រើស​រើសក្រែម​សំ​រាប់​ការ​ ពារស្បែក​ដែល​មានSPF15 ព្រោះថាវាអាចជួយការពារស្បែករបស់អ្នកពីការស្ងួតដោយសារកំដៅថ្ងៃបាន។
២. ងូតទឹកជាមួយទឹកក្តៅអ៊ុនៗក៏ជាវិធីសាស្ត្រនៅក្នុងការកែខៃបញ្ហាស្បែកស្ងួតបានដែរ។
៣. ប្រើប្រាស់សាប៊ូងូតទឹកដែលមានជាតិសំណើមដើម្បីថែរក្សាស្បែក ព្រោះថា​សាប៊ូ​ដែល​មាន​ជាតិសំ​ណើម​អាច​ជួយឲ្យ​ស្បែក​របស់​អ្នក​ស្រស់​ថ្លា​ ឡើងវិញបាន។
៤. ញុំាទឹកឲ្យបានច្រើន ព្រោះថាទឹកគឺជា​សារធាតុដ៏​សំខាន់​ដើម្បីជួយ​អោយស្បែក​របស់អ្នក​មានសំ​នើម​ឡើង​វិញ​។
៥. លាបឡេថែរក្សាស្បែកនៅពេលព្រឹក និងពេលល្ងាច ការលាបឡេ​សម្រាប់ថែ​រក្សាស្បែក​អាចជួយ​ឲ្យស្បែក​របស់​អ្នក​មានសំនើមនិង​ចៀស​ ផុតពី​បញ្ហា​ស្បែក​ស្ងួតនិងបែកស្រកា។
៦. ខាត់ស្បែកជាមួយ និងអំបិលខាត់យ៉ាងហោចណាស់១សប្តាហ៍ម្តង ដើម្បីកំ​ចាត់​ចោលនៅ​ធូលី​និង​មេ​រោគ​ដែល​មាននៅលើស្បែក។

No comments:

Post a Comment