ម្រះដាំនៅកម្ពុជាមាន
២ប្រភេទ គឺពពួកមានផ្លែតូចខ្លីពណ៌បៃតងចាស់
និងពពួកផ្លែវែងពណ៌បៃតងខ្ចី។
ម្រះទាំង២ប្រភេទសុទ្ធតែមានជាតិល្វីងហើយត្រូវបានគេនិយម
ប្រើជាបន្លែ។ប្រភពឯកសារផ្សេងៗបានបង្ហាញថា នៅក្នុងម្រះមានសារធាតុរ៉ែ និងវីតាមីនជាច្រើនដូចជា វីតាមីនសេ វីតាមីនបេ (B1 និងB2) សារធាតុហ្វូសហ្វ័រ កាល់ស្យូមម៉ាញេស្យូម ជាតិដែក។ល។ ដែលសុទ្ធសឹងតែមានផលប្រយោជន៍ល្អដល់សុខភាព។
តាមប្រភពឯកសារផ្សេងៗម្រះមានផលដល់សុខភាពដូចជាៈ
ជំងឺទឹមនោមផ្អែមៈ ម្រះមានសារធាតុម្យ៉ាងដែលអាចជួយកុំឲ្យជាតិស្ករ កើនឡើងខ្លាំងក្នុងឈាម និងទឹកនោម។
ថាមពលៈ ការបរិភោគទឹកម្រះទៀងទាត់ ជួយឲ្យមានថាមពល និងកម្លាំងខ្លាំងក្លា។
ស្រវឹងស្រាៈ កាត់បន្ថយជាតិពុលក្នុងខ្លួន និងភាពស្រវឹងតាមរយៈការបរិភោគទឹកស្លឹកផ្លែម្រះ។
ឫសដូងបាតៈ ការបរិភោគទឹកស្លឹក និងផ្លែម្រះជួយព្យាបាលជំងឺឫសដូងបាត។
ប្រព័ន្ធដកដង្ហើមៈ ឫសម្រះបុកឲ្យម៉ដ្ឋ ទឹកស្លឹក និងផ្លែម្រះលាយជាមួយទឹកឃ្មុំ ក្នុងបរិមាណមួយកូនស្លាបព្រាដូចគ្នា ពេលបរិភោគអាចព្យាបាលជំងឺហឺត និងរលាកទងសួត (ត្រូវហូប រយៈពេល១ខែ)។
អាសន្នរោគៈ នៅដំណាក់កាលដំបូងនៃជំងឺអាសន្នរោគ គេលាយទឹកស្លឹកម្រះ ២កូនស្លាបព្រា ជាមួយទឹកខ្ទឹមបារាំង ២កូនស្លាបព្រា និងទឹកក្រូចឆ្មារ មួយកូនស្លាបព្រាសម្រាប់ឲ្យអ្នកជំងឺបរិភោគរាល់ថ្ងៃរហូតដល់ជា។
លាងជាតិពុលចេញពីខ្លួនៈ ក្រេបទឹកផ្លែម្រះចំនួន២ កូនស្លាបព្រារាល់ថ្ងៃ ជួយសម្អាតជាតិពុលចេញពីថ្លើម ។
ប្រព័ន្ធការពារខ្លួនៈ ការបរិភោគម្រះ ឬទឹកម្រះជួយឲ្យរាងកាយការពារ ទប់ទល់នឹងជំងឺផ្សេងៗបានល្អប្រសើរ ។
បញ្ហាទាក់ទងភ្នែកៈ ការហូបម្រះធ្វើឲ្យភ្នែកភ្លឺបានល្អ និងកាត់បន្ថយបញ្ហាផ្សេងៗ ដែលកើតឡើងចំពោះភ្នែក ដោយម្រះសម្បូរសារធាតុ បេតាការូតែន (Beta Carotene) និងសារធាតុផ្សេងៗទៀត។
ការពិត ណាស់ផ្លែម្រះមានសារៈប្រយោជន៍ច្រើនចំពោះសុខភាព ដូច្នេះហើយប្រសិនបើប្រិយមិត្តខ្មែរហ្សូម ទាំងអស់មានបញ្ហាជំងឺដូចខាងលើ សូមលោកអ្នកព្យាយាមសាកល្បងជាមួយផ្លែម្រះ ដូចដែលពួកយើងបានជម្រាបជូនខាងលើ នោះលោកអ្នកនឹងទទួលបានគុណប្រយោជន៍ជាមិនខាន៕
No comments:
Post a Comment