ពេលខ្លះការធ្វើឲ្យរាងស្វ៊ែល
វាមានការពិបាកដោយ សារយើងខ្វះការអត់ធ្មត់
និងខ្វះវិធីសាស្ត្រក្នុងការធ្វើ។ការធ្វើឲ្យរាងស្លីមក្នុង
រយៈពេលប៉ុន្មានាទី ឬក្នុង រយៈពេល១ខែ
គឺអាចទៅរួចប៉ុន្តែបញ្ហាមួយដែលអ្នកត្រូវប្រឈមមុខគឺការព្យា
យាមអត់ធ្មត់ដើម្បីចាកឆ្ងាយពីភាពធាត់។ទោះបីជាយ៉ាងណាក៏ដោយ
អ្នកអាចធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់និងជ្រើសរើសការតមអាហារដែលអាច
បញ្ចុះទម្ងន់របស់អ្នក។ខាងក្រោមនេះ
យើងក៏មាន៦ចំណុចសម្រាប់យកទៅអនុវត្តន៍៖
១. ការតមអាហារក៏ជាជំនួយពិសេសមួយដែរ។អ្នកអាច
បន្ថែមនូវអាហារបៃតង ទឹកផ្លែឈើស្រស់ អាហារដែលមានកាឡូរីទាប
ហើយត្រូវប្រាកដថាញុំាល្មមៗបានហើយ កុំឲ្យឆ្អែតពេក។
២. ផឹកទឹកឲ្យបាន២ឬ៣លីត្រក្នុង១ថ្ងៃ ព្រោះថាទឹកជាតម្រូវការដ៏ចាំបាច់សម្រាប់រាងកាយ ហើយទឹកអាចជួយអ្នក មិនឲ្យញុំាច្រើនទៀតផង។៣.ច្របាច់ទឹកក្រូចឆ្មារទៅក្នុងទឹកក្តៅអុនៗញុំានៅពេលព្រឹកពេលដែលអ្នកមិនទាន់ញុំាអ្វីសោះ។នេះគឺជាមធ្យោបាយ ល្អបំផុតដើម្បីបញ្ចុះទម្ងន់របស់អ្នក។
៤. ត្រូវនូវឲ្យឆ្ងាយពីអាហារដែលមានកាឡូរីខ្ពស់។
៥.ការធ្វើលំហាត់ប្រាណក៏ជាចំណុចសំខាន់ក្នងការជួយបញ្ចុះទម្ងន់អ្នកផងដែរ។ អ្នកអាចជ្រើសរើសលំហាត់ប្រាណ ណាមួយដែលត្រូវនឹងអាយុរបស់អ្នក ដូចជា ការដើរឲ្យលឿន អង្គុយច្រហោង ការលោត ការធាក់កង់ ការហែលទឹក -ល-។ ៦.ផ្នែកដែលសំខាន់បំផុតគឺការប្តេជ្ញា។ប្រសិនបើអ្នក បញ្ឈប់នូវអ្វីដែលអ្នកបានសម្រេចចិត្តនោះអ្នកមិនអាចទទួលបាន លទ្ធផលឡើយ។
No comments:
Post a Comment