អត្ថប្រយោជន៍ផ្លែម្នាស់!

ម្នាស់ គឺជាប្រភេទផ្លែឈើមួយដែលមានរសជាតិឆ្ងាញ់ មិនតែប៉ុណ្ណោះ វាថែមទាំងផ្តល់ប្រយោជន៍ជាច្រើនទៀតផង។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ ៧យ៉ាងនៃផ្លែម្នាស់៖
១. កាត់បន្ថយគ្រោះថ្នាក់នៃដំណើរឡើងឈាមព្រោះទឹកម្នាស់មួយ ពែងផ្ទុក ដោយសូដ្យូម ១មីលីក្រាមនិងប៉ូតាស្យូម ១៩៥មីលីក្រាម។
២. ជួយឲ្យអ្នកក្នុងការសម្រកទង្ងន់ៈការទទួលទានផ្លែម្នាស់អាចជួយកាត់ បន្ថយ ចំណង់សារធាតុផ្អែម ព្រោះវាមានភាពផ្អែមពីធម្មជាតិ។វានឹងជួយបញ្ចៀស មកពីការទទួលទានស្ករ ដែលនាំឲ្យមាន កាឡូរី ខ្ពស់។
៣. ជួយថែរក្សាសុខភាពភ្នែកៈ ម្នាស់ជួយការពារបញ្ហាភ្នែករបស់អ្នក ព្រោះវាសម្បូរដោយអុកស៊ីតកម្ម។
៤. ប្រឆាំងនឹងជំងឺផ្សេងៗ និងសម្បូរដោយវីតាមីន C : វីតាមីន C ដែលការពាររាងកាយរបស់អ្នកពីរ៉ាឌីកាល់សេរី ដែលវាយប្រហារ កោសិកាសុខភាពរបស់យើង។
៥. ថែរក្សាសុខភាពធ្មេញៈ វីតាមីន C នៅក្នុងផ្លែម្នាស់ជួយការពារអញ្ចាញធ្មេញរបស់អ្នកជំងឺផ្សេងៗ។
៦. ជួយព្យាបាលៈ រោគទល់លាមក និងការផ្លាស់ប្តូរមិនទៀងទាត់របស់ពោះវៀន។
៧. ជួយរក្សាស្បែកឲ្យមានភាពស្រស់ស្អាតៈ ផ្លែកម្នាស់ផ្ទុកដោយអង់ស៊ីម ដែលធ្វើឲ្យស្បែកទន់ជួយបង្កើនជាតិ ទឹកទៅឲ្យស្បែក និងជួយកម្ចាត់កោសិកាខូតខាត និងងាប់៕

No comments:

Post a Comment