ស្បែកមុខមាន​ខ្លាញ់​គួរ​ធ្វើ​បែប​ណា!

01_img03បញ្ហាជាតិខ្លាញ់លើស ​នៅ​លើ​ផ្ទៃ​មុខ ធ្វើឲ្យ​ស្បែក​មុខ មើល​ទៅ​ឃើញ​រងើម ព្រម​ទាំង​រន្ធរោម​លើ​ផ្ទៃ​មុខ ក៏ធំៗ​ទៀត​ផង។ វិធី​ងាយៗ​ខាង​ក្រោម អាច​កែ​ខៃ​បញ្ហា​នេះ​បាន។
១. រក្សាសំ​ណើម​នៅ​លើ​ស្បែកៈ ប្រសិន​បើ​បណ្តោយ​ទុក​ឲ្យ​ស្បែក​ស្ងួត ធ្វើ​ឲ្យ​រាង​កាយ​ខំ​ផលិត​ជាតិ​ខ្លាញ់ កាន់​​តែ​​ច្រើន​​ឡើងៗ ដើម្បី​ឲ្យ​ស្បែក​មាន​តុល្យ​ភាព​សំ​ណើម​គ្រប់​គ្រាន់។ ដូច​នេះ​គួរ​ជ្រើស​ប្រើ​ឡេ​ផ្តល់​សំ​ណើម (Moistwsizes) ដែល​​មាន​ភាគ​ផ្សំ​របស់​ទឹក
ឬជា​ប្រភេទ​ឡេដែល​ផលិត​ឡើង​សម្រាប់​ប្រើក្នុង​ការគ្រប់​គ្រង​ស្បែក​មាន​ជាតិ​ខ្លាញ់​ច្រើន​តែ​ប៉ុណ្ណោះ​។
ក្រៅពី​​នេះ នៅមានផលិតផលថែរក្សាស្បែកដែលផ្សំពីប្រេងចូចូបា (jojoba) និងវីតាមីន​E ដូចជា Gold jojoba ដែល​ជំ​នួយបញ្ហាខ្លាញ់លើសលើស្បែក ជួយឲ្យស្បែកមានសំណើម មិនស្ងួត គ្មានអារម្មណ៏ថា មានខ្លាញ់​ច្រើន​លើ​ស្បែក កាត់បន្ថយបញ្ហាស្បែកស្រអាប់ និងបន្ថយស្នាមជ្រីវជ្រួញ ធ្វើឲ្យស្បែកភ្លឺរលោង ក្មេងជាងវ័យ។
២. កុំលុបលាងមុខញឹកញាប់ៈ ការលុបលាងមុខញឹកញាប់ វារឹតតែជំរុញឲ្យស្បែក ផលិត​ជាតិ​ប្រេង​កាន់តែ​ច្រើន​ទៅ​វិញ​ទេ។ ដូចនេះ គួរតែប្រើក្រែមសម្អាតស្បែក (Cleanser) ដែលមានភាគផ្សំរបស់ប្រេង ដើម្បីជួយ​កម្ចាត់​ជាតិខ្លាញ់​ដែល​លើស​នៅលើស្បែកមុខ។
៣. ចៀសរាងជាតិអាល់កុលៈ ផលិតផលថែរក្សាស្បែកដែលមានភាគផ្សំពីជាតិអាល់កុលក្នុងបរិមាណច្រើន វាអាចជួយ​ទប់​ស្កាត់​នូវជាតិខ្លាញ់ បានក្នុងរយៈពេលខ្លីប៉ុណ្ណោះ តែក្នុងរយៈពេលវែង វាអាចធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរជាងមុន ៕

No comments:

Post a Comment