ប្រការគួរយល់ដឹងពេលពាក់កញ្ចក់ភ្នែក

មុន​នឹង​ពាក់​កញ្ចក់​ភ្នែក​(Contact Lens)​អ្នក​គួរ​យល់ ដឹង​ពី​ប្រ​ការ​មួយ​ចំ​នួន​ដូច​ខាង​ក្រោម៖ ប្រ​ការ​គួរ​ធ្វើ៖ -មុន​ពាក់​កញ្ចក់​ភ្នែក​ត្រូវ​ត្រាំ​កញ្ចក់​ភ្នែក​ក្នុង​ទឹក​សម្អាត មិន​តិច​ជាង​៤ម៉ោង ឬតាមពេលវេលាដែលកំណត់ក្នុង ស្លាកសញ្ញា។ បន្ទាប់ពីសម្អាតកញ្ចក់ភ្នែកហើយ គួររក្សា ទុកក្នុង កន្លែង​ដែល​ស្ងួតមានអនាម័យរហូតដល់ពេល ដែល​ត្រូវ​យក​មក​ពាក់។ -ប្តូរ​កញ្ចក់​ភ្នែកតាម​ពេលវេលា​ដែលកំ​ណត់​ទោះ​បី​មាន អារម្មណ៍ថា កញ្ចក់​ភ្នែក​នោះ​នៅ​ប្រើការ​បាន​ល្អក៏​ដោយ
ព្រោះការប្រើកញ្ចក់ភ្នែកដែលផុតកំណត់អាចបង្កគ្រោះថ្នាក់ដល់កែវភ្នែកបាន។ -បើមានគ្រោះថ្នាក់ចៃដន្យដែលធ្វើឲ្យកញ្ចក់ភ្នែកដាច់រហែកត្រូវប្រញាប់យកវាចេញ ព្រោះវាអាចធ្វើឲ្យរលាកភ្នែកបាន។ -ដាក់វ៉ែនតាជាប់ខ្លួនក្នុងករណីកញ្ចក់ភ្នែកដាច់រហែក ឬជ្រុះបាត់។ ប្រការមិនគួរធ្វើ៖ 
-បើមិនធ្លាប់ពាក់ភ្នែកពីមុន មិនគួរទិញកញ្ចក់ ភ្នែកមកពាក់ដោយខ្លួនឯង គួរទៅរកពេទ្យភ្នែក ទើបអាចបានកញ្ចក់ដែល ត្រូវនឹងភ្នែកអ្នក។
 -កុំពាក់កញ្ចក់ភ្នែកហែលទឹក ព្រោះកញ្ចក់ភ្នែក អាចរបូតជ្រុះ ដោយមិនដឹងខ្លួន។
 -កុំពាក់កញ្ចក់ភ្នែក ចូលគេង ព្រោះកញ្ចក់ភ្នែក ជារបស់ចម្លែក ដែលអាចរារាំងមិនឲ្យអុកស៊ីសែនមកចិញ្ចឹមកែវភ្នែក ទើបមិនគួរពាក់លើស៨ម៉ោងក្នុង១ថ្ងៃ ។ បើពាក់ពេលគេង កែវភ្នែកនឹងខ្វះអុកស៊ីសែនយូរពេករហូតធ្វើឲ្យខ្វាក់ភ្នែក បាន។ 
 -កុំប្រើកញ្ចក់ភ្នែក រួមជាមួយអ្នកដទៃទោះបីជាមិត្តជិតស្និទ្ធបំផុត របស់អ្នកក៏ដោយ ព្រោះអាចឆ្លងមេរោគបាន។ -កុំប្រើដៃកខ្វក់ចាប់កាន់កញ្ចក់ភ្នែក។ មុននឹងចាប់កាន់គួរលាងដៃដោយសាប៊ូឲ្យស្អាត និងជូតឲ្យស្ងួតល្អសិន។

No comments:

Post a Comment