bb
Friday, March 29, 2013
Friday, March 15, 2013
សាកលវិទ្យាល័យបាត់ដំបង
សាកលវិទ្យាល័យបាត់ដំបងប្រវត្តិ
សាកលវិទ្យាល័យបាត់ដំបង បានកសាងឡើងនៅ ក្នុងឆ្នាំ ១៩៦៥
និងត្រូវបានសម្ភោធនៅ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៩៦៨ ក្រោមអធិបតីភាព
ព្រះបាទ នរោត្តម សីហនុ
គោលដៅ
សិស្សនិស្សិតទាំងអស់នឹងទទួលបានដល់ទៅពីរជំនាញដោយសិស្ស
និស្សិតទាំងអស់បង់លុយតែមួយជំនាញប៉ុណ្ណោះនៅពេលដែលសិស្សនិស្សិត
ចូលឆ្នាំទី ២
សាលាតម្រូវឲ្យជ្រើសរើសជំនាញថ្មីមួយទៀតដែលខុសពីជំនាញដើមរបស់
យើងកំពុងសិក្សា ។ ហេតុនេះហើយ
យើងបានទទួលចំនេះដឹងយ៉ាងច្រើនពីសាកលវិទ្យាល័យបាត់ដំបងដែលអាច
ឱ្យយើងងាយស្រួលក្នុងការរកការងារធ្វើនិងងាយស្រួលក្នុងការរៀន
សូត្របន្តទៅមុខទៀត ។
សាកលវិទ្យាល័យបាត់ដំបងបានបណ្តុះបណ្តាលប្រកបដោយធនធានមនុស្ស
ពិតប្រាកដដែលសមស្របទៅតាមតម្រូវការទីផ្សារបច្នុប្បន្ននិងនិស្សិត
ដែលបានបណ្តុះបណ្តាលនៅទីនេះពោរពេញទៅដោយចំនេះដឹងបទពិសោធន៍
ប្រកបដោយគុណភាពនិងចីរភាពការងារទាំងនិសិត្សប្រុសស្រីទាំងអស់ ។
បន្ថែមពីនេះទៅទៀតសាកលវិទ្យាល័យបានធ្វើការបណ្តុះបណ្តាលបាន
និស្សិតជាច្រើននាក់ក្នុងរយៈពេលកន្លងមក ។
លើសពីនេះទៅទៀតសាកលវិទ្យាល័យបាត់ដំបងមានគោលដៅបាញ់ឆ្ពោះទៅរក
ភាពរីកចំរើនទាំងការអប់រំផ្នែកវិទ្យាសាស្រ្តពិត
និងទាំងផ្នែកសង្គមហើយថែមទាំងពង្រឹងខាងផ្នែកកសិកម្មឲ្យសមស្រប
ទៅតាមប្រទេសកសិកម្ម (ប្រទេសកម្ពុជា) ។
បេសកកម្មរបស់សាកលវិទ្យាល័យបាត់ដំបង
និយាយអំពីបេសកកម្មរបស់សាកលវិទ្យាល័យបាត់ដំបងមានបីសំខាន់គឺ៖
១. អប់រំ និង បណ្តុះបណ្តាលនិស្សិតគ្រប់កម្រិត
និងគ្រប់ប្រភេទប្រកបដោយគុណភាពលើជំនាញ ភាសា វប្បធម៌
វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាស្របទៅតាមតម្រូវការជាក់ស្តែងរបស់
ប្រទេសជាពិសេសនៅភូមិភាគពាយ័ព្យ ។
២. សិក្សា ស្រាវជ្រាវ អភិវឌ្ឍន និងផ្សព្វផ្សាយវប្បធម៌
វិទ្យាសាស្រ្ត
និងបច្ចេកវិទ្យាសម្តៅចូលរួមដោះស្រាយបញ្ហាសង្គមបច្ចេកវិទ្យា និង
វិទ្យាសាស្រ្តនៅប្រទេសកម្ពុជា ។
៣.
ចូលរួមចំណែកអភិវឌ្ឍនសង្គមតាមរយៈកិច្ចសហប្រតិបត្តិការជាមួយ
រដ្ឋអំណាចមួលដ្ឋាន ស្ថាប័នពាក់ព័ន្ធអង្គការក្រៅរដ្ឋាភិបាល
និងសាកលវិទ្យាល័យជាមិត្តនៅលើសាកលលោក ។
សាកលវិទ្យាល័យបាត់ដំបងជា សាកលវិទ្យាល័យ ដ៏ធំមួយដែលសិ្ថត
នៅប៉ែកពាយ័ព្យ នៃប្រទេសកម្ពុជា
សាកលវិទ្យាល័យបាត់ដំបងជាសាកលវិទ្យាល័យមួយដែលឈាន មុខគេ
។ហើយមានគោលដៅជាចម្បងគឺបណ្តុះបណ្តាលនិស្សិតគ្រប់ជំនាន់ដើម្បី
ទទួលធនធានមនុស្សស្រប
ទៅតាមតម្រូវការទីផ្សារអន្តរជាតិឈានមុខគេនៅប្រទេសតតីលោក
សាកលវិទ្យាល័យបាត់ដំបង គឺ
ជាគ្រឹះស្ថានអប់រំដ៏ធំជាងគេនៅក្នុងខេត្តបាត់ដំបង ។
អាគារសិក្សា
សាកលវិទ្យាល័យបាត់ដំបងមានអាគារធំៗជាច្រើនខ្នងដូចជា៖
ផែ្នកបន្ទប់សិក្សាបន្ទប់សិក្សាបំពាក់ទៅដោយម៉ាស៊ីនត្រជាក់កង្ហា
អំពូលភើ្លងកៅអីថ្មីៗនិងមានសម្ភារៈកាន់តែសំបូរបែបសម្រាប់ឱ្យ
សិស្សនិស្សិតអនុវត្តន៍ ។ នៅ
ក្នុងបន្ទប់កុំព្យូទ័រមានកុំព្យូទ័រជាច្រើនគឿងសម្រាប់ឱ្យសិស្ស
និស្សិតអនុវត្តន៍ថែមទាំងមានប្រព័ន្ធ WiFi
ដែលអាចឱ្យសិស្សនិស្សិតប្រើបា្រស់អ៊ីនធ័រណិតសម្រាប់ការសិក្សា
ស្រាវជ្រាវកិច្ចការមេរៀនផ្សេងៗនៃសាកលវិទ្យាល័យហើយព្រមទាំងពត៌
មានទូទាំងពិភពលោក ។
មុខជំនាញបណ្ដុះបណ្ដាល
មុខជំនាញបណ្ដុះបណ្ដាលរបស់សាកលវិទ្យាល័យបាត់ដំបងរួមមាន៖
មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និង ទេសចរណ៍
មហាវិទ្យាល័យសង្គមសាស្រ្ត និង អភិវឌ្ឍន៍សហគមន៍
វិន័យក្នុងការសិក្សា
សាកលវិទ្យាល័យបានពង្រឹងយ៉ាងតឹងរឹងខ្ជាប់ខ្ជួនផ្នែកខាងវិន័យ
ដូចជាសិស្សនិសិ្សតទាំងអស់តម្រូវឱ្យស្លៀកសំលៀកបំពាក់ខៀវសព្រម
ទាំង មានផ្លាកឡូហ្គូដែលបញ្ជាក់ពីឈ្មោះរបស់សាកលវិទ្យាល័យ ។
ហើយនៅពេលដល់ម៉ោងចូលរៀនសិស្សនិស្សិតត្រូវតែចូលរៀនប្រសិនបើ
សិស្សនិស្សិតមកជ្រុលម៉ោង
១៥នាទីនោះសាលានឹងបិទទ្វារមិនឱ្យចូលរៀនហើយសាលាមិនអនុញ្ញាតឲ្យ
សិស្សនិស្សិតឡូឡានិងបង្កភាពរញ៉េរញ៉ៃ
បើសិស្សនិស្សិតមិនគោរពតាមច្បាប់សាលាទេនោះនឹងមានវិធានការផាក
ពិន័យដល់សិស្សនិស្សិតនោះហើយសិស្សនិស្សិតដែលមិនបានមករៀនច្រើន
សាលាមិនអនុញ្ញាតឱ្យប្រលងឡើយ ។
នៅពេលប្រលងបញ្ចប់ឆមាសសាលាបានរៀបចំវិន័យយ៉ាងតឹងរឹងដោយឱ្យសិស្ស
និស្សិតអង្គុយឆ្ងាយៗពីគ្នានិងមានអនុរក្សដើរមើលពីរទៅបីនាក់
នៅក្នុងបន្ទប់ប្រលង ។
សាស្រ្តាចារ្យ
សាស្រ្តាចារ្យភាគច្រើនមានកម្រិតសញ្ញាប័ត្រចាប់ពីអនុបណ្ឌិត
ឡើងទៅហើយថែមទាំងមានសាស្រ្តាចារ្យជនជាតិបរទេសនិងសាស្រ្តាចារ្យ
ជនជាតិខែ្មរដែលកាន់តែធ្វើឱ្យសាកលវិទ្យាល័យបាត់ដំបងកាន់តែមាន
ភាពរីកចម្រើន
និងបចេ្ចកទេសក្នុងការបង្ហាត់បង្រៀនសិស្សនិស្សិតកាន់តែល្អ ។
ក្នុងនោះដែរសាស្រា្តចារ្យក៏មានភាពរាក់ទាក់សម្រាប់ឱ្យសិស្ស
និស្សិតទាក់ទងសួរមេរៀនតាមរយៈផ្ទាល់មាត់តាមរយៈទូរស័ព្ទនិងតាម
រយៈអ៊ីនធ័រណិតនេះហើយដែលអាចឱ្យសិស្សនិស្សិតមានទំនុកចិត្តខ្ពស់
ក្នុងការសិក្សា ។
បុគ្គលិក
សាកលវិទ្យាល័យបាត់ដំបងក៍មានបុគ្គលិក
ច្រើននាក់សម្រាប់បំរើការនៅក្នុងសាកលវិទ្យាល័យដែលបុគ្គលិកទាំង
អស់នោះសុទ្ធតែមានសុជីវធម៍មានបុគ្គលិក្ខណៈសមរម្យ រួសរាយរាក់ទាក់
ក្នុងការផ្តល់ពត៌មានផ្សេងៗដល់សិស្សនិស្សិតឱ្យបានដឹង និង បាន
យល់ ។
សេវាផ្សេងៗនៃសកលវិទ្យាល័យបាត់ដំបង
សាកលវិទ្យាល័យបាត់ដំបងមានផ្តល់សេវ៉ាវគ្គខ្លីៗដោយឥតគិតថ្លៃ
សម្រាប់សិស្សនិស្សិតទាំងអស់ដែលចូលមកសិក្សានៅសាកលវិទ្យាល័យ
ដែលធ្វើឱ្យសិស្សនិស្សិតទាំងអស់ឆាប់ចេះឆាប់យល់និងឆាប់ចាប់បាន
ក្នុងការសិក្សា ។
ហើយក៏មានកម្មវិធីផ្សេងៗដូចជាការប្រគុំតន្រ្តី
ការលេងល្បែងប្រជាប្រិយផ្សេងៗនៅពេលមានបុណ្យទានការនាំសិស្ស
និស្សិតចុះទៅទស្សនៈកិច្ចសិក្សានៅតាមបណ្តាខេត្តនានានិងការនាំ
សិស្សនិស្សិតទៅដើរលេងកំសាន្តនៅតាមរមនីយដ្ឋាននានា
នៅតាមខេត្ត-ក្រុង ។
ទំនាក់ទំនង
ឯកសារយោង
|
Subscribe to:
Comments (Atom)
